khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងកំណត់ទិសដៅការងារខែធ្នូ ឆ្នាំ២០២៣
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា(អ.ពស) បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។
    ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវអំពី លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានៅរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ផ្តោតលើការស្រាវជ្រាវ និងបទបង្ហាញរបស់ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សអំពី លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានៅសភានៃសាធារណរដ្ឋបារាំង។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ